ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បន្តបញ្ជាកម្លាំងចេញល្បាតតាមភូមិសាស្ដ្រស្ពានព្រែកជ្រៃ ដល់រង្វង់មូលគួរស្រូវ ដើម្បីរកពលរដ្ឋដែលមិនទាន់ចេញពីផ្ទះដោយយកចិត្តទុកដាក់បំផុត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃអភិបាលរាជធានីភ្នំពេញ បានអះអាងថា ៖ ប្រសិនបើប្រជាពលរដ្ឋមិនទាន់ចេញពីផ្ទះ ហើយកំពុងត្រូវការកម្លាំងសមត្ថកិច្ចដើម្បីជួយសង្គ្រោះ សូមទំនាក់ទំនងមកអាជ្ញាធរជាបន្ទាន់ តាមរយៈលេខទូរស័ព្ទ 015 466 654 / 097 4932 111 / 088 955 4956 / 097 9595 686។

លោក  អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ថ្លែងបែបនេះ បន្ទាប់នៅមុននេះបន្ដិចនាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោក បានដាក់បទបញ្ជាឲ្យកម្លាំងសង្គ្រោះទាំងអស់ ត្រូវចេញល្បាតតាមភូមិសាស្ដ្រពីស្ពានព្រែកជ្រៃ រហូតដល់រង្វង់មូលគួរស្រូវ ក្នុងមូលដ្ឋានខណ្ឌដង្កោ ដើម្បីរកប្រជាពលរដ្ឋដែលមិនទាន់ចេញពីផ្ទះ។

សូមបញ្ជាក់ថា៖ តាំងពីថ្ងៃដែលប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខណ្ឌដង្កោ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរយនាក់ មានទាំងនគរបាល, អាវុធហត្ថ និងយោធា កំពុងដុតដៃដុតជើង ដើម្បីសង្គ្រោះប្រជាពលរដ្ឋគ្រប់វិនាទី ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។ នៅយប់ថ្ងៃទី១៤ ខែតុលា ខណៈប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ រងផលប៉ៈពាល់ជំនន់ទឹកភ្លៀងនេះ គឺលោក ឃួង ស្រេង អភិបាល នៃអភិបាលរាជធានីភ្នំពេញ បានចេញបញ្ជាដឹកនាំកងកម្លាំង អាជ្ញាធរ ជួយអន្តរាគមន៍ទៅកាន់គោលដៅ រំដោះប្រជាពលរដ្ឋបានមកកាន់ទីទួលសុវត្ថិភាព ហើយលោកអភិបាលរាជធានី ធ្វើកិច្ចការនេះស្ទើរទល់ភ្លឺដើម្បីប្រជាពលរដ្ឋ៕

ដោយ៖ សិលា


ចែករំលែក៖