ក្រសួងការបរទេសវៀតណាម សាជាថ្មីម្តងទៀតបានបញ្ជាក់ថា កោះ Hoang Sa ដែលភាសាបរទេសហៅថា(Paracel Islands) គឺជារបស់វៀតណាម ។ វៀតណាមមានភស្តុតាង ប្រវត្តិសាស្ត្រគ្រប់គ្រាន់ ក្នុងការបញ្ជាក់ ថាកោះនោះជារបស់វៀតណាម ដែល បច្ចុប្បន្នចិនគ្រប់គ្រង។
ពាក់ព័ន្ធទៅនឹងព័ត៌មានថា ចិនបានសាងសង់ ក្រុមហ៊ុនរោងចក្រចំនួន៤០០នៅនៅលើកោះ ហ្វូឡឹម និងហ្វាងសា ។ អ្នកនាំពាក្យក្រសួងការបទេសវៀតណាម លោកស្រី ឡេ ធីធូ ហាំង បានលើកឡើងថា សកម្មភាពខាងលើ ជាការបំពានដែនអធិបតេយ្យភាពរបស់វៀតណាម។
លោកស្រីបានប្រកាសនៅក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃ ទី១៥ ខែតុលាថា « វៀតណាម ជាច្រើនលើកច្រើនសារ បានបញ្ជាក់ថា វៀតណាមមានភស្តុតាងគ្រប់គ្រាន់ ទាំងប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ ចំពោះប្រជុំកោះ ហ្វាង សា និង ត្រឿងសា នៅសមុទ្រចិនខាងត្បូង»។
ចាប់តាំងពី ឆ្នាំ២០១២ ដល់ខែមិថុនាឆ្នាំ ២០១៩ មានក្រុមហ៊ុនចិនដល់ទៅ៤៤៦ក្រុមហ៊ុន ទាំងរបស់រដ្ឋ និងឯកជន បានចុះបញ្ជី នៅលើកោះខាងលើ។ ក្រុមហ៊ុនចំនួន៣០៦ មាន ទុនវិនិយោគសរុបដល់ទៅ១,២ពាន់លានដុល្លារ ៕ដោយ៖ធី រីណា