ព័ត៌មានទាន់ហេតុការណ៍៖

អតីតអ្នកចាត់ការទូទៅក្រុម Real Madrid លោក Luxemburgoចាកចេញពីក្លិប Palmeiras

ចែករំលែក៖

អតីតអ្នកចាត់ការទូទៅក្រុម Real Madrid សញ្ជាតិប្រេស៊ីលលោកVanderlei Luxemburgo ត្រូវបានក្លិប Palmeiras បណ្តេញចេញកាលពីថ្ងៃពុធបន្ទាប់ពីដឹកនាំចាញ់ក្រុម Coritiba ក្នុងលទ្ធផល ៣-១ ក្នុងពានរង្វាន់ Serie A របស់ប្រទេសប្រេស៊ីល

ក្លិបម្ចាស់ជើងឯកលីគ ១០ សម័យនៅប្រេស៊ីលកាលបានបញ្ជាក់ពីការចាកចេញរបស់លោក Vanderlei Luxemburgo នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើបណ្តាញសង្គមពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីការបញ្ចប់ការប្រកួតនៅ Allianz Parque ក្លិប Palmeiras មិនបានអះអាងថាអ្នកណានឹងទទួលបន្ទុកក្រុមសម្រាប់ការប្រកួតបន្ទាប់របស់ខ្លួនជាមួយក្រុម Fortaleza នៅថ្ងៃអាទិត្យនោះទេ

លទ្ធផលចាញ់ក្រុម Coritiba ខាងលើនេះគឺជាការបរាជ័យលីគទីរបស់ក្រុម Palmeiras ដែលធ្វើឱ្យក្រុមនេះឈរនៅលំដាប់ទី៧ ក្នុងតារាងមាន២០ពិន្ទុ តាមពីក្រោយក្រុម Atletico Mineiro

គួរបញ្ជាក់ថា លោក Luxemburgo បានដឹកនាំក្លិបឱ្យឈ្នះ១៧ដង ស្មើ១៤ និងចាញ់៥ ។ បុរសវ័យ៦៨ឆ្នាំរូបនេះគឺជាអ្នកចាត់ការជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្នុងប្រទេសប្រេស៊ីលដែលបានឈ្នះជើងឯកSerie A របស់ប្រេស៊ីលចំនួនរួមទាំងដឹកនាំ Palmeiras ឈ្នះជើងឯកក្នុងឆ្នាំ ១៩៩៣ និងឆ្នាំ១៩៩៤ ។ គាត់គឺជាប្រធានក្រុមជម្រើសជាតិប្រេស៊ីលពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០០ និងបានប្រកបការងាររយៈពេល១១ខែក្នុងតួនាទីជាគ្រូបង្វឹក Real Madrid កាលពីឆ្នាំ២០០៥ ដោយ៖ភារៈ


ចែករំលែក៖