ព័ត៌មានទាន់ហេតុការណ៍៖

ពលការិនីខ្មែររងគ្រោះពីររូប បានមកដល់អាកាសយានដ្ឋាន​អន្តរជាតិ​​​​​​​ភ្នំពេញ​ល្ងាចមុិញនេះ

ចែករំលែក៖

ភ្នំពេញ៖ ដោយ​មានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលការិនីខ្មែររងគ្រោះពីររូប (ឈ្មោះ​ វិន​ ស៊ា​ និង​ឈ្មោះ​ យួន​ ស្រីពៅ)​ បានមកដល់អាកាសយានដ្ឋាន​អន្តរជាតិ​​​​​​​ភ្នំពេញ​តាមជើងយន្ត​ហោះ​ MI 608 នៅថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៥៖៣០ នាទី​ល្ងាច។

ក្នុងអំឡុងពេលរង់ចាំត្រឡប់ទៅកម្ពុជាវិញ ស្ថានទូតបានសម្របសម្រួលទាមទារប្រាក់ខែពីនិយោជក​ ស្វែងរកការឧបត្ថម្ភថ្លៃសំបុត្រយន្តហោះ​ ផ្តល់កន្លែងស្នាក់នៅ និងម្ហូប​អាហា​រ​បរិភោគ ព្រមទាំងចាត់មន្រ្តីជូនពលការិនីទាំងពីរទៅអាកាសយានដ្ឋាន​អន្តរជាតិ​​​​​​​ KLIA ផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖