កងពលលេខ៧ នៃកម្លាំងទាហានជើងទឹកអាមេរិក បានបញ្ជាក់ថា នាវាចម្បាំង នាវាផ្ទុកយន្តហោះបានចូលរួមធ្វើសមយុទ្ធរួម ជាមួយ ទាហានជើងទឹកជប៉ុន និង អូស្ត្រាលីនៅសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី១៩ខែតុលា។
នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី២០ខែតុលា កងពលលេខ៧នៃកម្លាំងទាហានជើងទឹកអាមេរិក ដែលមាននាវា USS John S. McCain និង នាវាចម្បាំង Arleigh Burke បំពាក់មីស៊ីលឆ្លងទ្វីប នាំផ្លូវ ក្នុងសកម្មភាពធ្វើសមយុទ្ធ។
ចំណែកម្លាំងទាហានការពារជប៉ុន (JMSDF) បានបញ្ជូននាវាចម្បាំងប្រភេទMurasame JS Kirisame ទៅចូលរួម ។ ដោយឡែកប្រទេសអូស្ត្រាលីវិញ បានបញ្ជូននាវាចម្បាំងAnzac HMAS Arunta ទៅចូលរួមក្នុងសកម្មភាពធ្វើសមយុទ្ធទាហានជើងទឹកត្រីភាគី ។
នេះមិនមែនជាការធ្វើសមយុទ្ធលើកទីមួយនោះឡើយ សមយុទ្ធលើកនេះគឺជាលើកទី៥ហើយ រវាងប្រទេសទាំងបី។ គោលដៅនៃការធ្វើសមយុទ្ធត្រីភាគីដើម្បីរក្សាការទំនាក់ទំនងសម្ព័ន្ធមិត្តក្នុងការធានាដល់សេរីភាពចរាចរណ៍នៅដែនសមុទ្រ។
បន្ទាប់ពីការធ្វើសមយុទ្ធត្រីភាគី នៅសមុទ្រចិនខាងត្បូង កម្លាំងទាហានជើងទឹកប្រទេសទាំងបី នឹងបន្តចូលរួមធ្វើសមយុទ្ធ ចតុភាគី ដោយមានកម្លាំងទាហានជើងទឹកឥណ្ឌាចូលរួមផងដែរ។
សមយុទ្ធចតុភាគីមានឈ្មោះថា Malabar 2020 នឹងធ្វើឡើងនៅឈូងសមុទ្រBengal និងសមុទ្រអារ៉ាប់ដោយមានកម្លាំងទាហានជើងទឹកប្រទេសទាំង៤ចូលរួម៕ដោយ៖ធី រីណា