ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បាននាំយកអំណោយ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន១៨៨គ្រួសារ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការទិសទី៣ ប៉ៃលិន មន្ត្រីរាជការ និងកងកម្លាំងមួយចំនួនទៀតផងដែរ។

កន្លងទៅថ្មីៗនេះ ចូលរួម ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែរបានរងគ្រោះដោយសារទឹកជំនន់ ចំនួន ១,៣០០ គ្រួសារ មកពី៨ឃុំ ស្ថិតនៅក្នុងស្រុកកណ្តៀង ខេត្តពោធិសាត់ ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគ្នាក្នុងគ្រាដែរបងប្អូនជនរួមជាតិមានអាសន្ន ៕

ដោយ៖ សិលា


ចែករំលែក៖