ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទី លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋទូទាំងស្រុកកណ្តាលស្ទឹង ចំនួន១,០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បាននាំយកអំណោយ និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំង១,០០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអុីវ០១យួរ ទឹកបរិសុទ្ធ០១កេស ត្រីខកំប៉ុង១ឡូ និងថវិកា ៥ម៉ឺនរៀល ដោយចំណាយអស់ថវិកាសរុបចំនួន ២០០,៩៣០,០០០រៀល៕
ដោយ៖ សិលា