រាជបុត្រ អារ៉ាប៊ីសាអូឌីត Al-Waleed bin Khalid Al-Saud បានសន្លប់តាំងពីឆ្នាំ២០០៥ រហូតមកទល់ពេលនេះគឺ១៥ឆ្នាំមកហើយ ដោយារតែឈាមកកនៅខួរក្បាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០០៥។
សារព័ត៌មាន Daily Star បានផ្សាយថា រាជបុត្រ Al-Waleed bin Khalid Al-Saud ព្រះជន៤៧វស្សា បានជួបគ្រោះថ្នាក់ពេលកំពុងតែសិក្សាផ្នែកយោធាកាលពីឆ្នាំ២០០៥។ ក្រោយគ្រោះថ្នាក់រាជបុត្រមានឈាមកកក្នុងខួរក្បាល ដោយសន្លប់រយៈពេល១៥ឆ្នាំកន្លងមក ដូចជាការចូលទីវង្គត់អ៊ីចឹង។
ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ពេលថ្មីៗ រាជបុត្រ បានកម្រើកដៃឆ្លើយតបទៅនឹងសំដីរបស់ស្ត្រីម្នាក់ដែលទៅសួរសុខទុក្ខ។ តាមសារព័ត៌មានDaily Mail បានដកស្រង់សំដីស្ត្រីដែលចូលទៅសួរសុខទុក្ខបាននិយាយថា «ជំរាបសួរ នាងខ្ញុំ Didi សូមជំរាបសួរ។ បងអាចផ្តល់សញ្ញា ឲ្យអូនបានដឹង បើបានឮស៊ូ» ។ពេលនោះរាជបុត្រក៏បាន កម្រើកម្រាមដៃ ឆ្លើយតបទៅនឹង សំដីស្ត្រី ខាងលើ។ ពេលនោះនាងDidi បានបន្តទៀតថា លើកឲ្យខ្ពស់បន្តិច…ខ្ពស់បន្តិចទៀត … ដោយលើកដៃផុតគ្រែបានប៉ុន្មានវិនាទី»។
រូបភាពដ៏កម្រនេះត្រូវបានព្រះនាងNoura bint Talal Al-Saud បង្ហោះលើបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ កាលពី៥ឆ្នាំមុន រាជបុត្រក៏ធ្លាប់បានកម្រើកម្តងរួចមកហើយ។
កាលពីឆ្នាំ២០១៩ ព្រះនាង Munira Abdulla មកពីប្រទេសអារ៉ាប់រួមបានសន្លប់រហូតដល់ទៅ២៧ឆ្នាំតែបែជាដឹងខ្លួនធម្មតាវិញ ។ ព្រះនាងក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ១៩៩១៕
ដោយ៖ធី រីណា