ចំនួនពលរដ្ឋអាមេរិកទៅបោះឆ្នោតមុនពេលកំណត់ខ្ពស់បំផុតមិនធ្លាប់មាន ដោយគិតមកទល់ពេលនេះមានពលរដ្ឋអាមេរិកដល់ទៅ៦០លាននាក់បានទៅបោះឆ្នោតរួចរាល់។
នៅសល់ពេលមួយសប្តាហ៍ទៀតទើបដល់ពេលបោះឆ្នោត ប៉ុន្តែមានពលរដ្ឋដល់ទៅជាង៦០លាននាក់ បានទៅបោះឆ្នោតរួចរាល់។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋអាមេរិក មានការគាំទ្រ ច្បាស់លាស់ទៅលើបេក្ខភាពប្រធានាធិបតី ទើបមានការបោះឆ្នោតមុនពេលកំណត់ខ្ពស់បំផុត បើទោះបីបេក្ខភាពទាំងពីរកំពុងឃោសនាបោះឆ្នោត ។
តាមតួលេខ ស្តីពីការបោះឆ្នោតគឺមានពលរដ្ឋអាមេរិកដល់ទៅជាង៦០លាននាក់បានទៅបោះឆ្នោតមុនពេលកំណត់។ មូលហេតុដែល ពលរដ្ឋទៅបោះឆ្នោតមុនពេលកំណត់ច្រើនគឺដោយសារតែ ពលរដ្ឋខ្លាចត្រូវឈរតម្រង់ជួរយូ មួយវិញទៀត គឺបេក្ខភាពដែលត្រូវបោះឆ្នោតជូន បានកំណត់រួចរាល់។
ការបោះឆ្នោតឆ្នាំ២០២០នេះ មានពលរដ្ឋទៅបោះឆ្នោត ប្រមាណ១៥០លាននាក់ ស្មើនឹង៦៥ភាគរយពលរដ្ឋដែលគ្រប់លក្ខខណ្ឌបោះឆ្នោត ៕ដោយ៖ធី រីណា