ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារប្រកាសឈប់សម្រាកចំនួន ០៤ថ្ងៃ ក្នុងរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានជូនដឹណឺងដល់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ការងារទាំងអស់ ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនបានឈប់សម្រាកចំនួន ០៤ថ្ងៃ ដោយមានប្រាក់ឈ្នួលប្រចាំឆ្នាំ ក្នុងរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខ ។

គួរបញ្ជាក់ដែរថា ចំពោះរយៈពេលនៃការឈប់សម្រាក ក្នុងរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងលើ គឺគិតចាប់ពីថ្ងៃទី៣០-៣១-០១ និងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយជំនួសឱ្យថ្ងៃទី០១ ដែលត្រូវចំថ្ងៃអាទិត្យ ។

ដោយឡែកសម្រាប់កម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់បុណ្យនេះ មានសិទ្ធទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួន ស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា ៕ដោយ៖ស តារា


ចែករំលែក៖