ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលប៉េរូ ដើម្បីស្តារប្រទេសឡើងវិញពីវិបត្តិ COVID-19 ទុកថវិកា២៦ពាន់លានដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីប្រធានាធិបតីប៉េរូលោក Martin Vizcarra បានប្រកាសថា រដ្ឋាភិបាលប្រទេសរបស់ខ្លួន បានសម្រេចទុកថវិកាចំនួន៩០ពាន់លានសូល (ប្រមាណ២៦ពាន់លានដុល្លារ) ដែលវាជាផ្នែកមួយនៃគម្រោងការស្តារសេដ្ឋកិច្ចឡើងវិញ ដើម្បីយកឈ្នះលើផលប៉ះពាល់ដោយសារការរាតត្បាតពីវីរ៉ុស COVID-19

ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានចេញផ្សាយថា លោកប្រធានធិបតីប៉េរូ បានលើកឡើងថា សមត្ថភាពក្នុងការឆ្លើយតបនឹងវិបត្តិសុខភាព ដើរទន្ទឹមគ្នាជាមួយនឹងផែនការស្តារសេដ្ឋកិច្ចឡើងវិញ ដែលត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃមហិច្ឆតាបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

បើយោងតាមវិទ្យាស្ថានជាតិស្ថិតិ និងព័ត៌មានវិទ្យាសាស្ត្រ បានបង្ហាញថាសរុបមានជនជាតិប៉េរូ ចំនួន៦.៧២០.០០០នាក់ បានបាត់បង់ការងារនៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ ដោយសារវិធានការបិទប្រទេស ដើម្បីគ្រប់គ្រងការរីករាលដាល នៃវីរ៉ុស។

សូមជម្រាបថា គម្រោងនេះរួមបញ្ចូលទាំងជំនួយហិរញ្ញវត្ថុ សម្រាប់គ្រួសារក្រីក្រ ចំនួន២,៨លាននាក់ និងកម្មករក្រៅផ្លូវការចំនួន៨០០.០០០នាក់ផងដែរ។ បច្ចុប្បន្ននេះ ប្រទេសប៉េរូ បើគិតមកទល់ពេលនេះ មានករណីឆ្លងវីរ៉ុសចំនួន៨៩០.៥៧៤ករណីជាមួយនឹង៤៣.១៩៧ករណីស្លាប់៕ដោយ៖សតារា


ចែករំលែក៖