ព័ត៌មានទាន់ហេតុការណ៍៖

Maradona ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកបន្ទាប់ពីអង្គរក្សរបស់គាត់ឆ្លងកូវីដ-១៩

ចែករំលែក៖

យោងតាមភ្នាក់ងារសារព័ត៌មានអាហ្សង់ទីន Sebastian Sanchi បានឲ្យដឹងថា វីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេកាលពីថ្ងៃពុធនៅឯគេហដ្ឋានរបស់គាត់ក្នុងប្រទេសអាហ្សង់ទីនបន្ទាប់ពីអង្គរក្សម្នាក់របស់គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

អង្គរក្សរបស់អតីតកីឡាករបាល់ទាត់រូបនេះបច្ចុប្បន្នជាគ្រូបង្វឹកក្លិបបបាល់ទាត់អាហ្សង់ទីន Gimnasia y Esgrima La Plata នឹងត្រូវឆ្លងកាត់ការធ្វើតេស្តមួយនៅថ្ងៃព្រហស្បតិ៍នេះដើម្បីកំណត់ថា តើគាត់មានឆ្លងជំងឺកូវីដ-១៩ដែរ ឬអត់? ប្រសិនបើគាត់ធ្វើតេស្តវិជ្ជមាន ត្រូវនាំទៅកាន់មណ្ឌលជំនាញដើម្បីពិនិត្យ និងដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេលយូរ

កាលពីដើមខែនេះលោក Maradona ដែលមានវ័យ៦០ឆ្នាំទៅហើយកាលពីសប្តាហ៍មុនបានធ្វើតេស្តម្តងរួចមកហើយ តែលទ្ធផលគឺអវិជ្ជមាន

ដោយ៖ភារៈ


ចែករំលែក៖