ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រៃវែង អរគុណភរិយា បានផ្តល់កាដូកូនស្រី២នាក់ ដល់ក្រុមគ្រួសារដែលមានតម្លៃមិនអាចកាត់ថ្លៃបាន

ចែករំលែក៖

ខេត្តព្រៃវែង៖ តាមពិតទៅ នៅលើលោកសន្និវាសយើងនេះ គ្មានស្នេហាឯណាធំជាង ស្នេហារវាងឪពុកម្តាយមកលើកូនទេ។ កូនជាបេះដូង ស្រឡាញ់លើសពីជីវិតខ្លួនឯងទៅទៀត។ បើស្ត្រីបានស្វាមីប្រកបគុណវិហារធម៍ ចេះយោគយល់ ថ្នាក់ថ្នម ជាឧត្តមបុស នោះភាពសុខកាយ សប្បាយចិត្ត សេចក្តីជ្រះថ្លាក្នុងចិត្ត ទទួលបានសុភមង្គលបំផុត សម្រាប់ក្តីបំណងចម្បងដែលខ្លួនចង់បានរបស់ភរិយា។

ជាក់ស្តែង លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហោះសារលើ Facebook ផ្លូវការ បង្ហាញពី មនោសញ្ចេតនា ការគោរព ស្រឡាញ់ ភរិយា និងក្រុមគ្រួសារដ៏ជ្រាលជ្រៅបំផុត ។ លោកបានថ្លែងយ៉ាងូច្នេះថា៖ «សូមស្វាគមន៍កូនស្រីទាំងពីររបស់ប៉ាម៉ាក់មកកាន់ពិភពលោកដ៏ស្រស់ស្អាតនេះ ❤️❤️» ក្នុងលោកអភិបាលបានបញ្ជាក់ពីឈ្មោះកូនស្រីភ្លោះដូចខាងក្រោម៖ 

-ជា សុផាធីណា 👧🏻

-ជា សុផាធីម៉ា 👧🏻

លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានបន្តទៀតថា៖ បងសូមអរគុណដ៏ប្រពន្ធសម្លាញ់នៅកាដូដែលមិនអាចកាត់ថ្លៃបានសំរាប់បងនិងក្រុមគ្រួសារទាំងមូល បងសូមជូនពរអូននិងកូនៗយេីងមានសុខភាពល្អ ហេីយសូមអោយកូនស្រីទាំងពីររបស់យេីងធំឡេីង ស្រស់ស្អាត ឆ្លាត រៀនពូកែ និង ក្លាយជាបុគ្គលដ៏ល្អនៅក្នុងសង្គម៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖