កាលពីថ្ងៃទី៣១ខែតុលា ក្រុមបាតុករម៉ិចស៊ីកូបានដុតរូបរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំស្ថិតនៅព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដោយអំពាវនាវដល់ពលរដ្ឋអាមេរិកបោះឆ្នោតគាំទ្រលោកបៃឌិន។
ក្រុមបាតុករបានថ្កោលទោសគោលនយោបាយស្តីពីជនភៀសខ្លួនរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយអំពាវនាវដល់ពលរដ្ឋអាមេរិកបោះឆ្នោតគាំទ្របេក្ខភាពចូ បៃឌិន នៅថ្ងៃទី៣ខែវិច្ឆិកា ។ ក្រុមបាតុករបានដង្ហែក្បួនទៅកាន់ព្រំដែនជាប់អាមេរិក ស្ថិតនៅក្នុងទីក្រុង Tijuana ក្រោយមកដុតរូបរបស់លោកត្រាំ តែម្តង។ ក្រុមបាតុករបានបញ្ជាក់ថា « លោកត្រាំ យើងខ្ញុំមិនសងលុយសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនរបស់លោកឡើយ»។ ជាមួយគ្នានោះដែរ ពលរដ្ឋម៉ិចស៊ីកូ បានអំពាវនាវឲ្យបោះឆ្នោតជូនលោក បៃឌិន ដើម្បីដឹកនាំអាមេរិកបន្ត។
លោក Hugo Castro បាតុករជនជាតិអាមេរិក ដើមកំណើតម៉ិចស៊ីកូ បានបញ្ជាក់ថា«យើងអំពាវនាវដល់ពលរដ្ឋអាមេរិកឈប់បោះឆ្នោតឲ្យលោកត្រាំ… បេក្ខភាពចូ បៃឌិនបានសន្យាកែទម្រង់ច្បាប់ជនភៀសខ្លួន មនុស្សធម៌»។
លោកត្រាំបានបាត់បង់ការគាំទ្រ ជាច្រើន ដោយសារតែច្បាប់រិឹតបន្តឹងជនភៀសខ្លួន ។ ពលរដ្ឋអាមេរិក ភាគច្រើនជាជនភៀសខ្លួនចូលមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
ការបោះឆ្នោតអាមេរិកជិតមកដល់ហើយ នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ហើយការស្ទង់មតិបង្ហាញឲ្យឃើញថាពលរដ្ឋអាមេរិកគាំទ្រលោកបៃឌិន ច្រើនជាងលោកត្រាំ ទាំងនោះហើយ ធ្វើឲ្យលោកត្រាំបាត់បង់ឱកាសដឹកនាំអាមេរិក ១អាណត្តិទៀត៕
ដោយ៖ធី រីណា