ខ្សែប្រយុទ្ធហ្គាណា និងជាកីឡាកររបស់ក្រុម Crystal Palace កីឡាករAyeww បានបន្តការហ្វឹកហាត់ជាមួយក្លិបអង់គ្លេសរបស់គាត់កាលពីថ្ងៃសុក្រនេះបន្ទាប់ពីបានជាសះស្បើយពីជំងឺ Covid-19 ។
លោក Roy Hodgson អ្នកចាត់ការទូទៅក្លិប Crystal Palace បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កីឡាករ Ayew បានជាសះស្បើយពីជំងឺCovid-19 ហើយបានចូលហ្វឹកហាត់វិញនៅមុនការប្រកួត Premier League របស់ពួកគេទល់នឹង Wolves កាលពីថ្ងៃសុក្រនេះ។
Ayew បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ជាមួយកីឡាករហ្គាណាផ្សេងទៀតបន្ទាប់ពីបានចូលរួមប្រកួតមិត្តភាពអន្តរជាតិចំនួន២ជាមួយក្រុមជម្រើសជាតិម៉ាលី និងប៉ះក្រុមជម្រើសជាតិកាតាកាលពីថ្ងៃទី៩ និងថ្ងៃទី១២ ខែតុលា ក្នុងទីក្រុង Antalya ប្រទេសទួរគី ៕ដោយ៖ភារៈ