ភ្នំពេញ៖ នារីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈជិះម៉ូតូមិនប្រយ័ត្នធ្លាក់ជង្ហុក ក្រោយពីមានទឹកជំនន់ហូរដាច់ផ្លូវបណ្តាលឲ្យដួលហើយភ្លាមនោះក៏ត្រូវរថយន្តយីឌុបមកពីក្រោយកិនរួចបេីកគេចទៅបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២០ នៅលេីកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះចិន្ត សុខហេង ភេទស្រីអាយុ៣០ឆ្នាំ មានស្រុកកំណេីតនៅភូមិត្រាំគង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកនិច ពណ៌សលាយខ្មៅពាក់ស្លាកលេខតាកែវ1V-3095 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុដោយសារស្ថានភាពផ្លូវដាច់មានជង្ហុកទេីបគេចមិនទាន់ហេីយក៏បានជ្រុលធ្លាក់ដួលមកខាងឆ្វេងដៃ ភ្លាមៗនោះស្រាប់តែមានរថយន្តយីឌុបមិនចាំស្លាកលេខមកពីក្រោយកិនបណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្តង ហេីយរថយន្តបង្កបានគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រណៃណីនៅស្រុកកំណេីត ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្តិភាព៕
ដោយ៖សុខាសែនជ័យ