ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Militao របស់ក្រុម Real Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

ក្លិបអធិរាជស Real Madrid បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល Eder Militao បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ មុនពេលដែលក្រុមប្រកួតជាមួយនឹងក្រុម Inter Milan ក្នុងការប្រកួតដណ្តើមពានរង្វាន់ Champions League កាលពីថ្ងៃម្សិលមិញ

ក្លិបបានផ្សព្វផ្សាយក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ក្លិបដែលបានសរសេរថា“Real Madrid ទាក់ទងថាកីឡាកររបស់យើង Eder Militao បានផ្តល់លទ្ធផលវិជ្ជមានក្នុងការធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យកីឡាករទាំងអស់និងបុគ្គលិកបច្ចេកទេសដែលធ្វើការដោយផ្ទាល់ជាមួយពួកគេបានផ្តល់លទ្ធផលអវិជ្ជមានក្នុងការធ្វើតេស្តដូចគ្នា”

លទ្ធផលតេស្តវិជ្ជមានរបស់ Miltao ជួយកាត់បន្ថយជម្រើសការពាររបស់ក្លិប Real Madrid ក្រោមការដឹកនាំលោក Zinedine Zidane សម្រាប់ការប្រកួតកាលពីថ្ងៃអង្គារ ដោយគ្រាន់តែមាន Marcelo, FerlandMendy, Sergio Ramos និង Raphael Varane រួមជាមួយ Lucas Vazquez ដែល លេងជាអ្នកការពារបណ្តោះអាសន្ន ដោយសារបញ្ហារបួសរបស់កីឡាករ Dani Carvajal, Alvaro Odriozola និង Nacho Fernandez

នៅពេលត្រូវបានគេសួរអំពីលទ្ធផលវិជ្ជមានរបស់ Miltao នៅក្នុងសន្និសីទកាសែតមុនការប្រកួត កីឡាករ Varane បាននិយាយថា យើងដឹងថាយើងបានត្រៀមខ្លួនសម្រាប់ស្ថានភាពការប្រកួតកាលពីម្សិលមិញ។ អ្នកត្រូវតែសម្របខ្លួនហើយគិតអំពីអ្វីដែលយើងអាចធ្វើបាន

គួររំលឹកថា ការប្រកួតកាលពីថ្ងៃអង្គារមានសារៈសំខាន់ណាស់សម្រាប់ទាំងក្រុម Real Madrid និងក្រុម Inter Milanខណៈដែល Real Madrid បានយកឈ្នះក្រុម Inter Milan បាន៤ពិន្ទុពីការប្រកួតក្នុងពូលនៃក្របខ័ណ្ឌ Champions League ដោយ៖ភារៈ

 


ចែករំលែក៖