ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ចុះធ្វើការបង្រ្កាបនៅទីតាំងជាក់ស្តែងដោយឃាត់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ ( ស្រី៣នាក់) ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន៣៧កញ្ចប់តូចធំ និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀតផងដែរ។ ការបង្រ្កាបនេះធ្វើឡើងនៅចំណុចផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគខណ្ឌទួលគោក កាលពីវេលាម៉ោង២០:១០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។
បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖