ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបញ្ជូនទាហាន​​​​​ជិត ២.០០០ នាក់ទៅកាន់តំបន់ Nagorno-Karabakh រក្សាសន្តិភាព

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ៩ខែវិច្ឆិកា បានបញ្ជូនកម្លាំងទាហាន ជិត​២.០០០នាក់ទៅកាន់​តំបន់ដែលកំពុងតែផ្ទុះសង្គ្រាម Nagorno-Karabakh ដើម្បីរក្សាសន្តិភាព ។​
យន្តហោះដឹកជញ្ជូនយោធា ប្រភេទIl-76 ​ បានដឹកកម្លាំងទាហាន ទៅកាន់តំបន់ខាងលើ រួមទាំង​រថពាសដែក ៩០ គ្រឿង​ផងដែរ​ដើម្បីរក្សាសន្តិសុខ ។
តាមការលើកឡើងរបស់កងកម្លាំងរក្សាសន្តិភាព របស់រុស្ស៊ី កម្លាំងទាហាន បានបញ្ជូនទៅកាន់ ទីតាំង ទាហានអាកាស Ulyanovsk ។ កន្លងមក​ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាក់ថា ភាគីនៅក្នុងតំបន់Nagorno-Karabakh បានព្រមព្រៀងឈប់បាញ់​ ហើយកិច្ចព្រមព្រៀងនោះ គឺជាក្តីសង្ឃឹមដើម្បីស្វែងរកដំណោះស្រាយ បញ្ចប់វិ​វាទជាតិសាសន៍ក្នុងតំបន់​Nagorno-Karabakhទាំងមូល​។
នៅក្នុងសេចក្តីប្រកាសរួម ​ស្តីពីបទឈប់បាញ់ត្រូវបានប្រធានាធិបតី Azerbaijan លោក Ilham Aliyev និងនាយករដ្ឋមន្ត្រី Armenia Nikol Pashinyanរួមជាមួយប្រធានាធិបតីពូទីនជា អធិបតីបានចុះហត្ថលេខា ៕ដោយ៖ធី រីណា


ចែករំលែក៖