ពេលថ្មីៗនេះ លោកចូបៃឌិន បានប្រកាសថា ក្រោយពេលលោកឡើងកាន់តំណែង នឹងផ្អាករាល់សកម្មភាពសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិចស៊ីកូ ដែលលោកត្រាំខិតខំនាពេលកន្លងមក។
តាមសារព័ត៌មាន nbcnews លោកបៃឌិន មានគម្រោងផ្អាករាល់ការសាងសង់ជញ្ជាំងនៅតំបន់ព្រំដែនរបស់លោកត្រាំ។ ប៉ុន្តែតំបន់ដែលសាងសង់រួចរាល់គឺរក្សានៅដដែល ដោយមិនមានការសាងសង់ថ្មីបន្ថែមឡើយ។
លោកបៃឌិនបានបញ្ជាក់ថា« នឹងមិនមានជញ្ជាំងព្រំដែនថ្មីត្រូវបានសាងសង់ឡើងនោះឡើយក្រោយលោកចូលកាន់តំណែងប្រធានាធិបតីអាមេរិក »។
ជញ្ជាំងព្រំដែនអាមេរិក ម៉ិចស៊ីកូ គឺជាការសន្យារបស់លោកត្រាំ ពេលឃោសនាបោះឆ្នោតនៅឆ្នាំ២០១៦ ដោយលោកត្រាំបានសន្យាថានឹងសាងសង់ជញ្ជាំងទប់ស្កាត់ជនភៀសខ្លួនខុសច្បាប់ចូលទឹកដីអាមេរិក។
រដ្ឋាភិបាលរបស់លោកត្រាំបានចំណាយប្រាក់ដល់ទៅ១៥ពាន់លានដុល្លារ សម្រាប់សាងសង់ជញ្ជំាង ។ បច្ចុប្បន្ន មានជញ្ជាំងព្រំដែន៧២៤ គីឡូម៉ែត្រ ក្នុងចំណោម១៦០០ គីឡូម៉ែត្រ បានសាងសង់រួចរាល់៕ដោយ៖ធី រីណា