ព័ត៌មានទាន់ហេតុការណ៍៖

លោកបៃឌិន នឹងផ្អាករាល់ការសាងសង់ជញ្ជាំងព្រំដែន​របស់លោកត្រាំ​

ចែករំលែក៖

ពេលថ្មីៗនេះ​ លោកចូបៃឌិន បានប្រកាសថា ក្រោយពេលលោកឡើងកាន់តំណែង នឹងផ្អាករាល់សកម្មភាពសាងសង់ជញ្ជាំងព្រំដែន​ជាប់ប្រទេសម៉ិចស៊ីកូ ដែលលោកត្រាំខិតខំនាពេលកន្លងមក​។
តាមសារព័ត៌មាន nbcnews លោកបៃឌិន មានគម្រោងផ្អាករាល់ការសាងសង់ជញ្ជាំងនៅតំបន់ព្រំដែនរបស់លោកត្រាំ​។ ប៉ុន្តែតំបន់ដែលសាងសង់រួចរាល់គឺរក្សានៅដដែល ដោយមិនមានការសាងសង់ថ្មីបន្ថែមឡើយ។
លោកបៃឌិនបានបញ្ជាក់ថា« នឹងមិនមានជញ្ជាំង​ព្រំដែនថ្មីត្រូវបានសាងសង់ឡើងនោះឡើយក្រោយលោកចូលកាន់តំណែងប្រធានាធិបតីអាមេរិក »។
ជញ្ជាំងព្រំដែនអាមេរិក ម៉ិចស៊ីកូ គឺជា​ការសន្យារបស់លោកត្រាំ ពេលឃោសនាបោះឆ្នោតនៅឆ្នាំ​២០១៦ ដោយលោកត្រាំបានសន្យាថា​នឹងសាងសង់ជញ្ជាំងទប់ស្កាត់ជនភៀសខ្លួនខុសច្បាប់ចូលទឹកដីអាមេរិក​។
រដ្ឋាភិបាលរបស់លោកត្រាំ​បានចំណាយប្រាក់ដល់ទៅ​១៥ពាន់លានដុល្លារ សម្រាប់សាងសង់ជញ្ជំាង ។ បច្ចុប្បន្ន មានជញ្ជាំងព្រំដែន​​៧២៤ គីឡូម៉ែត្រ ក្នុងចំណោម​១៦០០ គីឡូម៉ែត្រ បានសាងសង់រួចរាល់​៕ដោយ៖ធី រីណា


ចែករំលែក៖