ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសអាល្លឺម៉ង់ ព្រមានបិទប្រទេស ក្នុងរយៈពេលយូរខែ និងបិទកន្លែងកម្សាន្ដផ្សេងៗ

ចែករំលែក៖

អន្តរជាតិ៖ ខណៈពេលដែលប្រទេសក្រិក បានប្រកាសហាមប្រាមការប្រមូលផ្តុំថ្មី ហើយប្រទេសម៉ិចស៊ិកូ បានឆ្លងលើសពីមួយលាននាក់ ស្រាប់តែកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាល្លឺម៉ង់ បានព្រមានថា ខ្លួនអាចនឹងបិទប្រទេសមួយនេះ ក្នុងវិធានការប្រឆាំងនឹងជំងឺ Covid-19 ទំនងជាមានរយៈពេល ទៅ ខែទៀត។

សូមជម្រាបថា ប្រទេសអាល្លឺម៉ង់ គឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអ៊ឺរ៉ុបបានបិទប្រទេសមួយផ្នែក កាលពីដើមខែវិច្ឆិកានេះរួមមាន៖បិទបារភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗទៀត ប៉ុន្តែសាលារៀន និងហាងនានានៅបើកដំណើរការ។

បើតាមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Peter Altmaier បានមានប្រសាសន៍ថា៖« យើងនឹងត្រូវរស់នៅដោយមានការប្រុងប្រយ័ត្ននិងការហាមឃាត់យ៉ាងហោចណាស់ក្នុងរយៈពេល ទៅ ខែទៀត » ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងមុនកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ដើម្បីសម្រេចថា តើត្រូវបន្តវិធានការថ្មីដែលនឹងត្រូវដាក់ឲ្យអនុវត្តជាបណ្តោះអាសន្នរហូតដល់ចុងខែវិច្ឆិកា។

ជាមួយគ្នានេះ នៅក្នុងប្រទេសក្រិកប៉ូលិស ក៏បានប្រកាសហាមប្រាមការប្រមូលផ្តុំជាសាធារណៈនៃមនុស្ស នាក់ ឬច្រើនជាងនេះដោយបានប្រកាសថាព្រឹត្តិការណ៍ និងការហែក្បួននានានឹងមិនកើតឡើងនៅឆ្នាំនេះទេ។

គួរបញ្ជាក់ថា បច្ចុប្បន្នចំនួនអ្នកឆ្លងជំងឺ Covid-19 នៅប្រទេសអាល្លឺម៉ង់បានកើនឡើងពីជាង ៣៦០ នាក់នៅដើមខែតុលា ដល់ជាង ,៣០០នាក់ខណៈពេលដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងរលកទី២ រួមជាមួយប្រទេសដទៃទៀតនៅអឺរ៉ុប៕

ដោយ៖ស តារា


ចែករំលែក៖