ខេត្តកោះកុង៖ កម្លាំងកងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យបានបង្រ្កាបករណីក្មេងទំនើង២ក្រុមធ្វើសកម្មភាពវាយកាប់ចាក់គ្នានៅចំណុចសួនច្បារមាត់សមុទ្របណ្តាលឲ្យរបួសម្នាក់ និងចាប់ឃាត់ខ្លួនជនដៃដល់បាន៣នាក់។
ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នៅភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
ជនរងគ្រោះដែលរងរបួសធ្ងន់១នាក់ឈ្មោះសៀង ភុក ភេទប្រុស អាយុ២០ឆ្នាំ(របួសក្បាលជង្គង់)។ចំណែកជនដៃដល់៣នាក់ដែលឃាត់ខ្លួន មាន៖
១.ឈ្មោះរតនា សុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
២.ឈ្មោះម៉ាន់ ឆេងភីលត់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
៣.ឈ្មោះ វ៉ាន់សុភាព(ហៅឈ) ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដទីលំនៅភូមិ១សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ។
ជនសង្ស័យបានសារភាពថា ក្រុមខ្លួនមានគំនុំជាមួយជនរងគ្រោះយូរមកហើយ លុះពេលជួបមុខក៏ប្រើហិង្សាយកដាវដេញកាប់ឲ្យរបួសតែម្តង។
ក្នុងនោះដែរសមត្ថកិច្ចដកហូតវត្ថុតាងរួមមានដាវ១ដើម ហើយបានបំពេញសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ប្រាថ្នា