ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលថៃ៖ នឹងចាត់វិធានការចំពោះអ្នកលក់អនឡាញតាម influencers, YouTubers និង freelancers ដោយគិតពន្ធលើប្រាក់ចំណូល

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន Bangkok Post បានចុះផ្សាយថានាយកដ្ឋានប្រាក់ចំណូលថៃមានគោលបំណងទាញបុគ្គលិកចំនួន៥០០,០០០នាក់ ចូលទៅក្នុងប្រព័ន្ធពន្ធមួយចំនួនរួមមាន៖ ទាំងអ្នកលក់តាមអ៉ីនធើណេត influencers, YouTubers និង freelancersព្រោះការពង្រីកពន្ធលើប្រាក់ចំណូលនេះ គឺសំដៅបង្កើតភាពត្រឹមត្រូវនៅក្នុងប្រព័ន្ធពន្ធ ព្រោះនៅមានមនុស្សជាច្រើនដែលមិនត្រូវបានយកពន្ធលើប្រាក់ចំណូល ,នេះបើយោងតាមប្រសាសន៍របស់លោក Ekniti Nitithanprapas អគ្គនាយករងនាយកដ្ឋានប្រាក់ចំណូលថៃ

ជាក់ស្ដែងបើតាមការស្ទង់មតិដំបូង របស់នាយកដ្ឋានប្រាក់ចំណូលថៃ បានរកឃើញថា៖ មានមនុស្សចំនួន ៦លាននាក់ដែលត្រូវបានគេដកចេញពីប្រព័ន្ធពន្ធ។ ដូច្នេះហើយនាយកដ្ឋានបានកំណត់គោលដៅ ដើម្បីរាប់បញ្ចូលមនុស្សប្រមាណ ៥០០,០០០ នាក់នៅក្នុងប្រព័ន្ធពន្ធ។

លោក Ekniti បានមានប្រសាសន៍បន្តថា ប្រតិបត្តិករអាជីវកម្មទាំងអស់គួរតែបង់ពន្ធត្រឹមត្រូវ។ ព្រោះទីភ្នាក់ងារនេះ គ្រោងនឹងអនុញ្ញាតឱ្យបុគ្គលដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានប្រសិនបើមនុស្សណាម្នាក់ ប្រតិបត្តិករអាជីវកម្មណាមួយមិនត្រូវបានបង់ពន្ធឱ្យបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះនាយកដ្ឋានមួយនេះ ក៏នឹងប្រើទិន្នន័យវិភាគ ដើម្បីវិភាគព័ត៌មានដែលមានស្រាប់ និងស៊ើបអង្កេតលើការបង់ពន្ធស្ទួនផងដែរ។

សូមជម្រាបថា មានប្រជាជនចំនួន .៥៥ លាននាក់នៅក្នុងប្រព័ន្ធពន្ធសម្រាប់ឆ្នាំសារពើពន្ធ២០២០ ដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញាកើនឡើងចំនួន ២៥០,០០០ នាក់ធៀបនឹងឆ្នាំសារពើពន្ធ ២០១៩ ខណៈប្រទេសថៃមានប្រជាជនជិត៧០ លាននាក់។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកបង់ពន្ធចំនួន .៥៥ លាននាក់ មានប្រជាជនចំនួន . លាននាក់ដែលមានប្រាក់ចំណូលប្រចាំខែ ២៥,០០០បាត(ប្រហែលជាង ៨២៨ ដុល្លារ) ដែលជាកម្រិតអប្បបរមាក្នុងការដាក់ទម្រង់បែបបទពន្ធ ខណៈដែល ,២៥ លាននាក់នៅសល់តិចជាងកំរិត។ ហើយសម្រាប់សារពើពន្ធឆ្នាំ ២០២១ នាយកដ្ឋានមានគោលបំណងបង្កើតប្រាក់ចំណូលពន្ធដែលមានតំលៃ ,០៨៥ ទ្រីលានបាតដោយ ៤០% ពីពន្ធលើតម្លៃបន្ថែម៕

ដោយ៖ស តារា


ចែករំលែក៖