ព័ត៌មានទាន់ហេតុការណ៍៖

ពិធីករដ៏ល្បីឈ្មោះលោក ភោ សុផានិត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង!

ចែករំលែក៖

ភ្នំពេញ៖  បងប្អូនដែលនិយមគាំទ្រវិស័យសិល្បៈច្បាស់ជាបានដឹងច្បាស់ហើយថាលោកភោ សុផានិតដែលជាពិធីករមួយរូបដ៏ល្បីល្បាញបានបាត់មុខនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំកន្លងមក នោះស្រាប់តែពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីពិធីករដ៏ល្បីឈ្មោះមួយរូបនេះត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនជាហេតុធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង។

   យោងតាមប្រភពព័ត៌មានមួយបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចហាងកាហ្វេអាម៉ាហ្សូន មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១៣០០«ឃ១»ដ.ច.ន ចុះថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២០ ចេញដោយលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

  បើយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការបានឲ្យដឹងថា ជនដែលត្រូវឃាត់ខ្លួននោះគឺលោក ភោ សុផានិត បានរងការចោទប្រកាន់ពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបរកណ៍ដែលអាចជួយដូវបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

  លោកវរសេនីយ៍ឯក ប៊ុន សត្យានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ វិច្ឆិកានេះថា ជនសង្ស័យឈ្មោះ ភោ សុផានិត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖ស សម

 


ចែករំលែក៖