ព័ត៌មានទាន់ហេតុការណ៍៖

ចិនមានឃ្លាំងអាវុធបរមាណូគ្រប់គ្រាន់សម្រាប់តបតជាមួយសត្រូវ

ចែករំលែក៖

ចិនបានបង្កើនសមត្ថភាពការពារ កាន់តែរឹងមាំជាមួយឃ្លាំងអាវុធដ៏ទំនើប ក្នុងនោះមានអាវុធបរមាណូជាដើម។ អាវុធរបស់ចិនមានកម្លាំងខ្លាំងគ្រប់គ្រាន់សម្រាប់ទប់ទល់រាល់ការវាយប្រហារណាមួយពីអាវុធបរមាណូ​របស់សត្រូវ។
មានប្រសាសន៍នៅក្នុងវេទិកាMoganshan រយៈពេល ៤ថ្ងៃស្តីពីបញ្ហាក្នុងប្រទេសនិងអន្តរជាតិ ​ក៏ដូចជាគម្រោង​៥ឆ្នាំ របស់ចិន លោកWang Xiangsui សាស្ត្រាចារ្យ​មកពីមហាវិទ្យាល័យBeihang ក្នុងទីក្រុងប៉េកាំង បានបញ្ជាក់ថា ប្រព័ន្ធការពាររបស់ចិនរឹងមាំ ក៏ដូចជារូងក្រោមដីធំរក្សាទុកអាវុធដែលមានកាំជ្រួចមីស៊ីល បំពាក់ក្បាលគ្រាប់បរមាណូ ។អាវុធទាំងនោះអាចវាយបកទៅលើសត្រូវ​គ្រប់ពេល។
លោក​Wang Xiangsui បានបញ្ជាក់ថា «ការវាយប្រហារដោយអាវុធបរមាណូមកលើប្រទេសចិនពីសំណាក់រដ្ឋាភិបាលអាមេរិក នៅតែជាជម្រើសដ៏សំខាន់។ ប៉ុន្តែ ​ជម្រើសនោះនឹងត្រូវប្រឈមបញ្ហាជាច្រើនដោយសារទីក្រុងប៉េកាំង​មានអាវុធគ្រប់គ្រាន់សម្រាប់វាយប្រហារទៅលើអាមេរិក​វិញ។
មិនដូចពីការទម្លាក់គ្រាប់បែកបរមាណូនៅជប៉ុននោះឡើយ ប្រសិនបើពេលនោះជប៉ុនមានគ្រាប់បែកបរមាណូ ប្រហែលជាអាមេរិកមិនទាហានទម្លាក់ឡើយ ហើយជប៉ុន​ក៏នឹងវាយបកទៅលើអាមេរិកវិញផងដែរ​។ សម្រាប់ចិននៅពេលនេះ អាវុធបរមាណូ គឺជាខែលការពារយ៉ាងរឹងមាំបំផុត​។
ក្រៅពីគ្រាប់បែកបរមាណូ ចិននៅមានមីស៊ីលឆ្លងទ្វីប​បំពាក់ក្បាលគ្រាប់បរមាណូ អាចកម្ទេចគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក ដោយប្រើរយៈពេលខ្លីតែប៉ុណ្ណោះ​។ លោកWang Xiangsui បានវាយតម្លៃថា ការលើកឡើងបែបនេះ គឺដើម្បីឲ្យប្រទេសមហាអំណាចទាំងពីរនៅលើពិភពលោក ពិចារណា បង្កើតទំនាក់ទំនងល្អប្រសើរនឹងគ្នាឡើងវិញ ហើយបើប្រឈមមុខនោះមានតែវិនាសទាំងពីរ​នោះទេ៕ដោយ៖ធី រីណា


ចែករំលែក៖