ភ្នំពេញ ៖ បើយោងតាមប្រភពព័ត៌មានបឋមពីនគរបាលក្រុងបាត់ដំបង បានបង្ហើបប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ដែលប្រកាសថា «នឹងកម្ទេចប្រទេសកម្ពុជាតាមTik Tok»។ យុវជនរូបនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងក្លាចំពោះការថ្លែងបែបនេះ ទើបឈានដល់សមត្ថកិច្ចឃាត់ខ្លួនដើម្បីសួរនាំតែម្តង ៕
ដោយ៖ ស សម