ព័ត៌មានទាន់ហេតុការណ៍៖

អ្នកណាធ្លាប់ជួបករណីពីរនេះ ដែលត្រូវប៉ូលីសផាកពិន័យអស់រាប់ឆ្នាំ ប៉ុន្តែតាមពិតរឿងនេះវាមិនត្រឹមត្រូវទេ

ចែករំលែក៖

ភ្នំពេញ៖តើអ្នកណាខ្លះធ្លាប់ជួប​បទ​ល្មើស​ចរាចរណ៍​ពីរ​ករណី​ ដែល​មន្រ្តី​​ប៉ូលិស​ចរាចរណ៍​តែងតែ​ផាក​ពិន័យ​លើ​អ្នក​បើកបរ​ដែល​ល្មើស អស់ជា​ច្រើន​ឆ្នាំ​មកហើយ ។ ប៉ុន្តែបើ​យោង​តាម​ច្បាប់​ចរាចរណ៍ ពីរបទល្មើស​នេះ​មិន​ត្រូវ​ផាក​ពិន័យ​នោះ​ទេ ហើយ​ការ​ពិន័យ​ទៀត​សោត​ ក៏​មិន​ត្រូវ​តាម​​ច្បាប់​ដែរ។​

ជាក់ស្តែងករណី​ទី​មួយ៖ បត់ស្តាំ​ពេល​ភ្លើងក្រហម​កន្លង​ទៅពេល​ភ្លើង​ក្រហមអ្នកបើកបរ​មិន​ហ៊ាន​បត់ស្តាំ​ទេ។ តែ​មាន​ពី​រ​ចំណុច​ដែល​ត្រូ​វ​បញ្ជាក់​៖

បើ​ភ្លើង​សញ្ញាចរាចរណ៍ដែលមានព្រួញពណ៌ក្រហមបែបនេះ ( ដូចបង្ហាញក្នុងរូបភាព ) គឺ​អ្នកបើកបរ​មិនអាចបត់ស្តាំបានទេ ទោះក្នុងករណីមិនមានឧបសគ្គនៅខាងមុខក៏ដោយ។

តែ​ភ្លើង​សញ្ញាចរាចរណ៍ពណ៌ក្រហមមិនមានសញ្ញាព្រួញ (ដូចបង្ហាញក្នុងរូបភាព ) អ្នកបើកបរ​អាច​បត់ស្តាំ​បាន​ដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមានឧបសគ្គនៅខាងមុខ និងអ្នកបើកបរនៅស្តាំដៃទៀត។​

ករណីទី​ពីរ៖ បើ​កភ្លើង​ពេល​ថ្ងៃករណី​នេះ​ក៏​​ឧស្សាហ៍​ជួប​ដែរ​គឺ​ការ​បើក​ភ្លើង​ពេល​ថ្ងៃ ដែល​ពី​មុន​មាន​ពលរដ្ឋ​​រង​ការ​ផាក​ពិន័យ​ពី​មន្រ្តី​ប៉ូលិស​ចរាចរណ៍។​

ថ្លែងក្នុងវេទិកា​ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកកាល​ពី​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបកស្រាយលើករណីបើកភ្លើងពេលថ្ងៃថា ច្បាប់មិនតម្រូវឱ្យផាកពិន័យម៉ូតូ ឬរថយន្តបើកភ្លើងពេលថ្ងៃទេ។​

ភ្លើងពេលថ្ងៃនេះមិនមែនជាភ្លើងហ្វា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយក៏មិនមែនជាភ្លើងកូតនោះដែរ។ បណ្តា​ប្រទេសអភិវឌ្ឍដូចជា​អាមេរិក ច្បាប់តម្រូវឱ្យមានបើកភ្លើងពេលថ្ងៃ ដែល​ត្រូវ​បើកជាប់រហូតតែម្ដង ហើយ​រថយន្តមួយ​ទឹក​​នាំ​ចូល​ស្រុក​ខ្មែរ​ភាគ​ច្រើន​នាំពី​អាមេរិក​។​

លោកឧត្តម​សេនីយ៍​ ថី វិសាល បានបញ្ជាក់ថា នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក៏ដូចជាព្រះរាជក្រឹត្យនៃមាត្រា ៣៩នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនមានមាត្រាណាមួយឱ្យមន្រ្ដីនគរបាលចរាចរណ៍ធ្វើការផាកពិន័យទៅលើភ្លើងពេលថ្ងៃនោះទេ។ ទោះបីភ្លើង (Day Light) ដែលជាភ្លើងបំពាក់មានស្រាប់មកពីនាយក៏មន្រ្ដីនគរបាលមិនពិន័យដែរ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ។​

ជាមួយគ្នានេះ លោក បញ្ជាក់ថា ពាក់ព័ន្ធទៅនឹងភ្លើងនេះ ទោះបីអ្នក​បើកបរ​ភ្លេចបិទភ្លើងកូត ក៏មន្រ្ដីនគរបាលមិន​ត្រូវ​ពិន័យដែរ៕​

ដោយ៖សហការី


ចែករំលែក៖