ទន្ទឹមនឹងនេះ បុរសម្នាក់ដែលកំពុងកាន់កាម៉េរាថត បានកត់សំគាល់ថាដៃរបស់នាងមានឈាម ដោយសារតែមុតនឹងអ្វីម្យ៉ាង។ ហើយខណៈនោះ ទោះមានបុគ្គលិកម្នាក់បានប្រាប់ឲ្យនាងស្ងប់ចិត្ដក៏ដោយ តែផ្ទុយទៅវិញ នាងស្រាប់តែគប់ដបស្រាដាក់បុរសនោះថែមទៀតផង។
ជុំវិញករណីនេះ អ្នកគ្រប់គ្រងផ្សារទំនើបប៉ាន់ស្មានថា ស្រ្ដីរូបនោះបានបង្កការខូចខាតដែលសរុបជាទឹកប្រាក់ប្រហែល ១៣៣,០០០ដុល្លារអាមេរិក ដោយគិតលើចំនួនដបស្រា និងប្រាក់ចំណូលដែលត្រូវទទួលបាន កំឡុងពេលពួកគេបង្ខំចិត្ដបិទហាងដើម្បីសម្អាត។
ដោយឡែក យោងតាមសារព័ត៌មាន The Comment បានឲ្យដឹងថា ប៉ូលិសបានទៅដល់ទីតាំងកើតហេតុនៅម៉ោងប្រហែល២:៣០នាទីរសៀល ហើយបានចាប់ខ្លួនជនបង្ករូបនោះ និងនាំខ្លួនគេទៅព្យាបាលរបួសនៅមន្ទីរពេទ្យសិន មុនពេលចាត់ការតាមផ្លូវច្បាប់៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖