ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបងកោះហៅស្ត្រីម្នាក់មកសាកសួរករណីបង្ហោះរូបពាក់ព័ន្ធជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តបាត់បង៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ ស្រ្តីវ័យ៣៤ឆ្នាំម្នាក់រស់នៅក្រុងបាត់ដំបង​ ដែលបាន​ផ្សព្វផ្សាយរូបភាពមិត្តភក្តិចែកចាយឱ្យក្នុងគ្រុបទាក់ទងនឹងករណីជំងឺកូវីដ-១៩ នៅខេ​ត្តបាត់ដំបងក្នុងខណៈដែលស្រ្តីអ្នកផុសផ្សព្វផ្សាយនេះ​មិនបានដឹងការណ៍ពិត​នាំបង្កឱ្យមានការភាន់ច្រឡំ​និងភ្ញាក់ផ្អេីល​ក្នុងបណ្តាញសង្គមត្រូវបានសមត្ថ​កិច្ច​នគរ​បាលខេត្តបាត់ដំបង​ហៅមកសាកសួរឱ្យបញ្ឈប់សក​ម្ម​ភាពផ្សព្វផ្សាយនេះ​ នាព្រឹកថ្ងៃទី​៣០​ខែ​វិច្ឆិកា​ឆ្នាំ​២០២០៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖