ព័ត៌មានទាន់ហេតុការណ៍៖

ស.ស.យ.ក ៖ ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា!

ចែករំលែក៖

ភ្នំពេញ៖ នេះជាស្មារតីនៃការរួបរួមគ្នារបស់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ឆ្ពោះទៅកាន់ខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា។  ការរួមគ្នានេះគឺជាការបន្តចេញមកពីស្មារតី២ធ្នូ ដែលជាការរួបរួមគ្នា សាមគ្គីគ្នា នៅគ្រប់កាលៈទេសៈដែលប្រទេសជាតិបានឆ្លងកាត់ និងជាពិសេសការរួមគ្នាប្រឆាំងជាមួយការរីករាលដាលនៃជំងឺកូវីដ១៩។ ជាមួយស្មារតីនេះ ក្រុមគ្រួសារ ស.ស.យ.ក. ប្តេជ្ញាគោរពតាមប្រសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា “ក្នុងវេលានេះមិនមែនជាពេលទម្លាក់កំហុស ឬបន្ទោសគ្នានោះទេ តែជាពេលត្រូវរួមគ្នា សាមគ្គីដើម្បីប្រយុទ្ធជំងឺកូវីដ១៩”។  

សូមបងប្អូនទាំងអស់គ្នា រក្សានូវភាពរឹងមាំ ជួយផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក ហើយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សុវត្តិភាពរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ជំហាន (លាងដៃ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្តិភាព)។  ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា! 

ដោយ៖ សិលា


ចែករំលែក៖