ភ្នំពេញ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបមក លោក លោកស្រី ប្រធានអង្គការក្រោមឱវាទទីស្តីការក្រសួង
– លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី -ខេត្ត ពីការពន្យារពេលប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ ជំនាន់ទី៩ ឆ្នាំសិក្សា ២០២០-២០២១ ។
យោង៖ លិខិតលេខ ៣១៧១ អយក.វជអ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការប្រឡងជ្រើសរើសនិស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ ជំនាន់ទី៩ ឆ្នាំសិក្សា២០២០-២០២១។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប លោក លោកស្រី ថា៖ ក្រសួងសម្រេចពន្យារពេល ការប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ ជំនាន់ទី៩ ឆ្នាំសិក្សា ២០២០-២០២១ ដែលគ្រោងរៀបចំនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។ ក្រសួងនឹងជូនដំណឹងអំពីកាលបរិច្ឆេទនៃការប្រឡងជ្រើស រើសនេះ នៅពេលក្រោយ។
អាស្រ័យហេតុនេះ សូមលោក លោកស្រី ជ្រាប និងមានចំណាត់ការបន្ត តាមការគួរ៕
ដោយ៖ សិលា