ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េពីរគ្រឿងបេីកកៀរគ្នា​នៅចំណុចភ្លើងស្តុបចម្ការដូង​រួចជ្រុលទៅបុកកន្លែងលក់សាច់អាំងរងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តកូរ៉េពីរគ្រឿងបេីកកៀរគ្នានៅស្តុបចម្ការដូង​ ធ្វេីឲ្យរថយន្តមួយគ្រឿងខ្ទាតទៅបុកកន្លែងលក់សាច់អាំង​បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ និងធ្វេីឲ្យអ្នកលក់ដូរទីនោះរត់ចែកជេីងគ្នាបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០​ នៅត្រង់ចំណុចភ្លើងស្តុបបចម្ការដូង​ តាមបណ្តោយផ្លូវលេខ២១៧ កែងផ្លូវចូលសាលាកសិកម្ម​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

​ បេីតាមសម្ដីស្ត្រីម្នាក់ជាអ្នកលក់សាច់អាំង​នៅកន្លែងកេីតហេតុបានឲ្យដឹងថា​ នៅពេលកេីតហេតុរូបគាត់កំពុងតែលក់សាច់អាំងធម្មតា​ ពេលនោះគាត់ឃេីញរថយន្តកូរ៉េ​មួយគ្រឿង​ជារថយន្តឃ្លុបទូកុងតឺន័រ​ ពណ៌លឿង​ ពាក់ស្លាកលេខភ្នំពេញ​ 3E-2966 បើកតាមបណ្ដោយផ្លូវបេតុងព្រៃស​ក្នុងទិសដៅពីលិចទៅកេីត​ហេីយឆ្លងផ្លូវ​បានពាក់កណ្ដាល​ក៏ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងទៀត​ឃ្លុបទូកុងតឺន័រ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ​3E-3651 បានបើកតាមបណ្ដោយផ្លូវបេតុងលេខ២១៧​ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន​ ហេីយក៏បានបុកបញ្ឆិតក្បាលរថយន្តកូរ៉េ​ ពណ៌លឿងបន្តិច​ រួចរេចង្កូតទៅបុកកន្លែងលក់សាច់អាំង​បណ្ដាលឲ្យខូចខាតសម្ភារមួយចំនួន​ធំ រីឯរថយន្តបង្កហេតុបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ផងដែរ​ តែក្នុងករណីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌដង្កោ​ បានចុះមកពិនិត្យស្ថានភាពជាក់ស្ដែងគឺមិនឃេីញមានបង្កការខូចខាតដល់សម្បត្តិរដ្ឋ​ទេីបសមត្ថកិច្ចជួយសម្របសម្រួលឱ្យភាគីទាំង៣ឲ្យត្រូវរ៉ូវគ្នា​ ដោយភាគីខាងរថយន្តបង្ក​កូរ៉េ​ពណ៌ខៀវ​ ព្រមសងថ្លៃខូចខាតទៅខាងអ្នកលក់សាច់អាំងចំនួន៤០០ដុល្លារ និងខាងរថយន្តកូរ៉េ​ ពណ៌លឿង​ ចំនួន១០០$​ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង​ ៕​ដោយ​៖​ភារ៉ា​ ដង្កោ


ចែករំលែក៖