ភ្នំពេញ៖ ក្រសួងសុខាភិបាល សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន ធនាគារកាថេយូណាយធីត (នៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ)រយ:ពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០តទៅ ដើម្បីឲ្យក្រុមការងារសុខាភិបាល ចេញយកវត្ថុសំណាកបុគ្គលិកទាំងអស់នេះ និងតម្រូវការឲ្យបុគ្គលិកទាំងអស់ធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃនេះក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីចំនួន ២នាក់ ក្នុងនោះទី១-បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារចិន(កាណាឌីយ៉ាផ្លូវព្រះមុនីវង្សរាជធានីភ្នំពេញដែលបានប៉ះពាល់ផ្ទាល់ជាមួយស្រ្តីអាយុ៣៦ឆ្នាំដែលរកឃើញវីរុសកូវីដ-១៩កាលពីថ្ងៃ២៩វិច្ឆិកា២០២០ និងទី២ស្ត្រីជនជាតិខ្មែអាយុ ២១ឆ្នាំ មានអាសយដ្ឋានរស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ(ជាប្អូនស្រីបង្កើតបុរសខាងលើ) និងជាបុគ្គលិកធនាគារកាថេយូណាយធីត រាជធានីភ្នំពេញ។
បច្ចុប្បន្នបុរសស្ត្រីទាំង២នាក់ ត្រូវបានឲ្យព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ ៕ដោយ៖ស សម