ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះចែកម៉ាសដល់ប្រជាពលរដ្ឋនៅក្នុងផ្សារព្រៃទា ការពារកូវីដ-១៩

ចែករំលែក៖

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះចែកម៉ាស់ដល់ប្រជាពលរដ្ឋនៅក្នុងផ្សារព្រៃទា ការពារកូវីដ-១៩

ភ្នំពេញ​: អាជ្ញាធរសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២០នេះ​ បាននាំយកម៉ាស់ដែលជាអំណោយរបស់សម្តេចតេជោហ៊ុនសែនទៅចែកជូនប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារព្រៃទាដេីម្បីទប់ស្កាត់ការរីករាល់ដាលជំងឺកូវីដ-១៩។ 

ក្នុងការចុះចែកម៉ាស់នេះផងដែរមានការដឹកនាំផ្ទាល់ដោយលោក វ៉ា សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ និងចៅសង្កាត់រងរួមទាំងមន្ត្រីសង្កាត់ជាច្រេីនរូបផងដែរ។ 

ក្នុងឱកាដនោះលោក​ វ៉ា សាវឿន បានផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមនាំគ្នាពាក់ម៉ាក់និងបាញ់អាល់កុលលាងដៃគ្រប់ពេលវេលា ជាពិសេសក្មេងតូចៗ៕

ដោយ៖​ សុខាសែនជ័យ​


ចែករំលែក៖