ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី៖ អរគុណក្រុមគ្រូពេទ្យជួរមុខរបស់យើងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុសុខុមាលភាពសង្គមយើង

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានបង្ហោះលើ Facebook ផ្លូវការ អរគុណក្រុមគ្រូពេទ្យជួរមុខរបស់យើងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុសុខុមាលភាពសង្គមយើង ។

ក្នុងនោះលោកបានថ្លែងថា៖ ជាថ្មីម្តងទៀត ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប សូមសំដែងនូវមនោសញ្ចេតនាយ៉ាងជ្រៀលជ្រៅបំផុត ជូនចំពោះក្រុមគ្រូពេទ្យជួរមុខរបស់យើងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុសុខុមាលភាពសង្គមយើង ជាពិសេស ក្នុងដំណាក់កាលចុងក្រោយថ្មីៗនេះ។ ចំណាត់ការដ៏មានប្រសិទ្ធភាព ជាមួយនឹងការគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវការរីករាលដាលជំងឺកូវីដ-១៩ នេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុតរបស់ក្រុមគ្រូពេទ្យយើងទាំងអស់។ ជាមួយគ្នានេះ ខ្ញុំក៏សូមឆ្លៀតឱកាសថ្លែងអំណរគុណជាអនេក ជូនចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះបានយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ ខ្ញុំសូមគាំទ្រប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលើកឡើងថា យើងនឹងឈ្នះ ហើយយើងពិតជានឹងអាចក្រោកឈរឡើងវិញទាំងអស់គ្នា ក្រោកឈរដោយភាពរឹងមាំ៕

ដោយ៖ សិលា (រូបភាព៖ សារព័ត៌មាន Khmer Times)


ចែករំលែក៖