អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះចែកម៉ាស់ដល់ប្រជាពលរដ្ឋនៅក្នុងផ្សារព្រៃទា ការពារកូវីដ-១៩
ភ្នំពេញ: អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកម៉ាស់ដែលជាអំណោយរបស់សម្តេចតេជោហ៊ុនសែនទៅចែកជូនប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារព្រៃទាដេីម្បីទប់ស្កាត់ការរីករាល់ដាលជំងឺកូវីដ-១៩។
ក្នុងការចុះចែកម៉ាស់នេះផងដែរមានការដឹកនាំផ្ទាល់ដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងចៅសង្កាត់រងរួមទាំងមន្ត្រីសង្កាត់ជាច្រេីនរូបផងដែរ។
ក្នុងឱកាដនោះលោក វ៉ា សាវឿន បានផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមនាំគ្នាពាក់ម៉ាក់និងបាញ់អាល់កុលលាងដៃគ្រប់ពេលវេលា ជាពិសេសក្មេងតូចៗ៕
ដោយ៖ សុខាសែនជ័យ