ភ្នំពេញ៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយទូរទស្សន័បាយ័ន នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានបង្ហោះសារលើ Facebook ផ្លូវការថា៖ សូមពុកម៉ែ បងប្អូន ចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់រាល់ពេលមានមនុស្សច្រើន រក្សាគំលាតសង្គម ហើយត្រូវលាងដៃនឹងសាប៊ូ ឬអាល់កុលជាប្រចាំ ។ ម្យ៉ាងវិញទៀត សូមប្រជាពលរដ្ឋបន្តសហការជាមួយក្រសួងសុខាភិបាល ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធនានា ដើម្បីជាភាពងាយស្រួលក្នុងការគ្រប់គ្រង និងបន្តចាត់វិធានការ ចាំបាច់ក្នុងការជួយព្យាបាលអោយបានទាន់ពេលវេលា ។
លោកស្រី សូមអោយប្រទេសកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ឃ្លាតចាកឆ្ងាយពីការរីករាលដាលចូលសហគមន៍នេះផង ៕
ដោយ៖ សុខ ខេមរា