ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវបេតុងមួយខ្សែក្នុងភូមិព្រៃព្រីងត្បូង២ស្ថាបនារួចរាល់៩០ភាគរយហេីយ

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែ​នៅក្នុងភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ដែលប្រេីប្រាស់ថវិការបស់មូលនិធិភូមិសង្កាត់​នោះ ពេលនេះស្ថាបនាបាន៩០ភាគរយហេីយ​ដេីម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វេីដំណេីរ។

លោកវ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានប្រា​ប់ឲ្យដឹងថា​ ផ្លូវខាងលេីមានទទឹង៦ម៉ែត្រ​ និងបណ្តោយប្រវែង៤០០ម៉ែត្រ​ ដោយប្រេីប្រាស់ថវិកាមូលនិធិភូមិឃុំសង្កាត់។

សូមរំលឹកផងដែរថា​ កន្លងមកផ្លូវខាងលេីជាផ្លូវលំមា​នជង្ហុកច្រេីនពិបាកដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរនិងការរស់នៅ​។ ដោយសារតែឃេីញផលពិបាករបស់ប្រជាពលរដ្ឋបែបនេះទេីបរដ្ឋបាលសង្កាត់ចោមចៅទី៣​ ស្ថាបនាចាក់ជាផ្លូវបេតុងដេីម្បីសម្រួលការធ្វេីដំណេីរដល់ប្រជាពលរដ្ឋ។

រហូតមកដល់ពេលនេះការស្ថាបនាបានហើយរួចរាល់៩០ភាគរយហេីយ។ រដ្ឋបាលចោមចៅទី៣​ សូមណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សាផ្លូវខាងលេីនេះឲ្យគង់វង្សនិងប្រេីប្រាស់បានយូរអង្វែង៕ដោយ៖​ សុខាសែនជ័យ​


ចែករំលែក៖