ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីទទួលបាននូវសេចក្តីណែនាំរបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងស្របតាមសចក្តីអំពាវនាវរបស់ក្រសួងសុខាភិបាល លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់តាំងឱ្យមន្ត្រីនគរបាលក្នុងស្នងការដ្ឋានធ្វេីអនាម័យ ក្នុងនោះមន្រ្តីការិយាល័យសុខាភិបាលបានអនុវត្តបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណស្នងការដ្ឋានរួមទាំងក្នុងការិយាល័យធ្វេីការងារផងដែរ។
វិធានការខាងលេីនេះ គឺជាការចូលរួមអនុវត្តនូវអនាម័យ បរិស្ថានក៏ដូចជាការបង្ការទប់ស្កាត់ករណីឆ្លងជំងឺដោយសារមេរោគផ្សេងៗ ក្នុងនោះក៏បង្ការករណីឆ្លងជំងឺកូវីដ-១៩ផងដែរ៕
ដោយ៖ ចន្ទ លីហ្សា