ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលសកម្មភាពអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោក គួច ចំរើន បានធ្វើការណែនាំដល់ក្រុមហ៊ុនអ៊ុតបេទីមទាំង ០៣ ក្រុមហ៊ុន ត្រូវបំពេញការងារប្រកាន់ភ្ជាប់នូវបរិមាណគុណភាពនិងសោភ័ណភាព តាមលក្ខណៈបច្ចេកទេស និងស្តង់ដារ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើ ដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុមានភាពងាយស្រួល។
គួរបញ្ជាក់ដែរថា បន្ទាប់ពីការចុះពិនិត្យការអ៊ុតបេទីម លោកអភិបាលខេត្តបានបន្តពិនិត្យមើលហេដ្ឋារចនាសម័្ពន្ធមួយចំនួនទៀត នៅក្នុងក្រុងព្រះសីហនុ ដូចជា៖ ផ្លូវបំបែក ពីផ្លូវសេតេមកក្រោយអតីតមន្ទីរព័ត៌មាន ស្ថិតក្នុងសង្កាត់លេខ២ ដែលជាផ្លូវរំដោះការកកស្ទះចរាចរណ៍នៅតំបន់ផ្សារពាណិជ្ជកម្ម និងពិនិត្យមើលការសកម្មភាពការស្ថាបនាចាក់ផ្លូវបេតុងផ្លូវលេខ២០០ ស្ថិតនៅមុខស្ថានីយប្រេងឥន្ទនៈតូតាល់ ផ្លូវទៅផ្សារលើផងដែរ៕
ដោយ៖ស តារា