ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងសារធាតុញៀន

ចែករំលែក៖

ខេត្តក្រចេះ៖ នៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀននៅចំណុចចម្ការកៅស៊ូ​ សូបា ស្ថិតក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

 ជនសង្ស័យខាងលើ ឈ្មោះ សុឺន ចង ហៅឡី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅចំណុចខាងលេី ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានចាប់យកសម្ភារជាវត្ថុតាង រួមមាន៖

-ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន​ ចំនួន៣កញ្ចប់​    

-ថ្នាំគ្រាប់ពណ៌ក្រហម(WY)​ចំនួន​២គ្រាប់

-ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង

-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន

-បំពង់កែវសម្រាប់ជក់គ្រឿងញៀនចំនួន៣

-ទុយយោសម្រាប់ជក់គ្រឿងញៀនចំនួន៣ និងដែកកេះចំនួន៣។

  បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង​ខាងលើកំពុងឃាត់ខ្លួន​និងរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់វិធានការបន្តតាមនីតិវិធី ៕ដោយ៖ ស សម


ចែករំលែក៖