ព័ត៌មានទាន់ហេតុការណ៍៖

នេប៉ាល់ត្រៀមវាស់កម្ពស់កំពូលភ្នំ Everest ជាថ្មី

ចែករំលែក៖

នៅថ្ងៃទី៧ខែធ្នូនេះ នេប៉ាល់នឹងរៀបចំពិធីប្រកាសពីកម្ពស់​របស់កំពូលភ្នំខ្ពស់បំផុតលើពិភពលោក គឺភ្នំ Everest ដោយសារតែ​មានការរញ្ជួយដីកន្លងមកធ្វើឲ្យប៉ះពាល់ដល់កម្ពស់របស់ភ្នំ​Everest ។
នាយកដ្ឋានស្រាវជ្រាវនេប៉ាល់បានប្រកាសឲ្យដឹងនៅថ្ងៃទី​៧ខែធ្នូថា ​ ក្រុមការងារវាស់កម្ពស់ភ្នំនឹងប្រកាស ជាសាធារណៈឲ្យបានច្បាស់ដោយសារតែកម្ពស់ភ្នំបានប្រែប្រួល មិនមែនកម្ពស់៨.៨៤៨ម៉ែត្រពីទឹកសមុទ្រដូចមុនទៀតឡើយ។ ការរញ្ជួយដីកាលពីឆ្នាំ​២០១៥ ធ្វើឲ្យកម្ពស់ភ្នំខ្ពស់ជាងគេបំផុតលើពិភពលោកផ្លាស់ប្តូរ។
នៅក្នុងការវាស់កម្ពស់ភ្នំលើកនេះមានការចូលរួមពីក្រុមអ្នកជំនាញប្រទេសចិន តាមកិច្ចព្រមព្រៀង រវាងប្រធានាធិបតីចិន ស៊ី ជីនពីងពេលបំពេញទស្សនកិច្ចទៅកាន់នេប៉ាល់ កាលពីឆ្នាំ​២០១៩ ។
នៅឆ្នាំ​១៩៥៤ អ្នកស្រាវជ្រាវឥណ្ឌា បានវាស់កម្ពស់ភ្នំគឺមានដល់ទៅ ​៨.៨៤៨ម៉ែត្រ។ ប៉ុន្តែក្រោយការរញ្ជួយដីផ្ទួនៗគ្នាកម្រិតខ្លាំង អាចធ្វើឲ្យកម្ពស់ភ្នំនេះប្រែប្រួលទាបជាងមុន៕ដោយ៖ធី រីណា


ចែករំលែក៖