ខេត្តបាត់ដំបង ៖ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកហេង រតនាប្រធានមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មានប្រជាពលរដ្ឋចំនួន២នាក់រងរបួសស្រាលដោយសារផ្ទុះគ្រាប់ជាសំណល់ពីសង្គ្រាម។ ករណីផ្ទុះនេះដោយសារគាត់ដាំទឹកដេីម្បីឆុងកាហ្វេ ដែលចង្ក្រានដុតអុសដាំទឹកស្ថិតចំពីលេីគ្រាប់កប់ក្នុងដី តែមហាសំណាងសម្រាប់ប្រជាពលរដ្ឋទាំង២រូបនេះ ដោយសារការផ្ទុះនោះ គឺផ្ទុះតែមួយផ្នែកតូច នៅមាន២-៣គ្រាប់ទៀត មិនផ្ទុះ៕
ដោយ៖ ស សម