ព័ត៌មានទាន់ហេតុការណ៍៖

ចាប់តាំងពីព្រឹកមិញនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋយើងជាច្រើននាក់បានទទួលសារតាមរយៈបណ្ដាញទំនាក់ទំនងសង្គម WhatsApp ជាភាសាចិន

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានបង្ហាញថា សារទាំងនេះគឺជាសារផ្សព្វផ្សាយពាណិជ្ជកម្មរបស់បុគ្គលមួយចំនួនទាក់ទងនឹងសេវាកម្មផ្សេងៗដូចជា សេវាកម្មឡាយតាមអុីនធឺណិត បង្កើន like ផ្ញើលុយ និងកម្មវិធីល្បែងអនឡាញជាដើម។

ទោះបីជាសារទាំងនេះមិនមានភ្ជាប់មកនូវជាមួយតំណភ្ជាប់ដែរធ្វើឱ្យមានហានិភ័យដល់ទូរស័ព្ទរបស់លោកអ្នកក្ដី  នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យអ្នកប្រើប្រាស់កុំផ្ញើសារទាំងនេះបន្ត និងសុំលុបវាចោល ដើម្បីចៀសវាងពីការបោកបញ្ឆោតមួយចំនួននិងការភាន់ច្រឡំនានាពីសំណាក់មហាជន៕

ដោយ៖ សិលា


ចែករំលែក៖