ព័ត៌មានទាន់ហេតុការណ៍៖

កោះតៃវ៉ាន់ស្នើទិញមីស៊ីល​ការពារ ៣០០ដើមប្រភេទPatriot ពីអាមេរិកដើម្បីទប់ទល់ចិន

ចែករំលែក៖

កោះតៃវ៉ាន់ បានឡើងគម្រោងទិញប្រព័ន្ធមីស៊ីលការពារដ៏ទំនើបPatriot ដើម្បីទប់ស្កាត់ការ​វាយប្រហារពីប្រទេសចិន​។
គេហទំព័រ​Daily hôm នៅថ្ងៃទី​៦ខែធ្នូ​បានផ្សាយថា តាមប្រភពព័ត៌មានពី​ទីបញ្ជាការកម្លាំងទាហានកោះតៃវ៉ាន់ បានបញ្ចាក់ថា កម្លាំងទាហានការពារដែនអាកាសកោះតៃវ៉ាន់បានឡើងគម្រោង​ទិញមីស៊ីលការពារ​​ដ៏ទំនើបចំនួន​៣០០ដើម ដើម្បីវាយស្ទាក់មីស៊ីលដែលវាយប្រហារពីប្រទេសចិន​។
ប្រសិនបើការទិញមីស៊ីលការពារនោះត្រូវបានអនុម័ត កោះតៃវ៉ាន់នឹងមានឃ្លាំងមីស៊ីលការពារកាន់តែច្រើន ។

តាមសារព័ត៌មាន​Taiwan News ​បានផ្សាយថា កម្លាំងការពារដែនអាកាសរបស់កោះតៃវ៉ាន់ ប្រកាសថាមិនអាចបញ្ជាក់ពីចំនួនពិតប្រាកដនោះឡើយ។ ប៉ុន្តែកោះតៃវ៉ាន់នឹងចំណាយប្រាក់​៦ពាន់លានដុល្លារសម្រាប់ការបំពាក់អាវុធទំនើបៗ។
ក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ក៏បានអនុម័តលក់អាវុធទៅឲ្យកោះតៃវ៉ាន់មានតម្លៃដល់ទៅ ១៣,២ពាន់លានដុល្លារ ក្នុងនោះទិញយន្តហោះចម្បាំង F-16 រថក្រោះ M1A2T Abrams កាំជ្រួចការពារដែនអាកាស Stinger, មីស៊ីលបុក MK-48 Mod6។
ចំណែករដ្ឋាភិបាលចិនវិញបានចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្តស្វ័យភាពមួយ​ រង់ចំាតែឯកភាពតែប៉ុណ្ណោះ​ ហើយចិនក៏បានព្រមានជាច្រើនលើក​ដល់ទីក្រុងវ៉ាស៊ីនតោន មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិននោះឡើយ។ ការដែលអាមេរិកលក់អាវុធឲ្យកោះតៃវ៉ាន់គឺជាការបំពានគោលនយោបាយ «ចិនតែមួយ»​ដែលអាមេរិកបានព្រមព្រៀង​៕ដោយ៖ធី រីណា


ចែករំលែក៖