ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានសេចក្តីជូនដំណឹង ស្តីពី ការពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២១ ធ្នូ ឆ្នាំ២០២០។
ដោយសារស្ថានភាពមិនទាន់ច្បាស់លាស់នៃផលប៉ះពាល់របស់ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ ដែលគ្រោងរៀបចំនៅថ្ងៃទី២១ និងទី២២ ខែធ្នូ ឆ្នាំ ២០២០ ទៅពាក់ កណ្តាលខែមករា ឆ្នាំ២០២១ វិញ ។ ក្រសួងនឹងជូនដំណឹងអំពីកាលបរិច្ឆេទច្បាស់លាស់នៃការប្រឡង នៅពេលក្រោយ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន៕
ដោយ៖ សិលា