ភ្នំពេញ៖ បន្ទាប់ពីនាព្រលប់ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើហ្វេសប៊ុកផ្លូវការ ក្នុងនោះសម្ដេចថ្លែងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ហើយសម្តេចលើកឡើងថា កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។ ស្រាប់តែមានអ្នកទ្រព្យធនធាន នៅកម្ពុជា ជួយគាំទ្រសម្ដេច ក្នុងការទិញវ៉ាក់សាំង ដើម្បីជួយដល់ប្រជាពលរដ្ឋ ។ ក្នុងនោះមានឧកញ៉ាដូចខាងក្រោម ៖
១, អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩។
២,អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩។
៣, លោកឧកញ៉ា វ័យក្មេង ឡេង ណាវ៉ាត្រា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩។
៤,ក្រុមហ៊ុន ជីប ម៉ុង គ្រុប ប្រកាសបរិច្ចាគចំនួន ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូស។
៥, អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ៣លានដុល្លារ
ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូស៕
ដោយ៖ សិលា