ព័ត៌មានទាន់ហេតុការណ៍៖

WHO ព្រមានថា៖ ការបង្ខំ​ឲ្យ​ប្រជាជន​ទទួលយក​វ៉ាក់សាំង ជា​ជំហាន​មួយ​ដែល​មិន​ត្រឹមត្រូវ

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី ធ្នូ ឆ្នាំ២០២០ថ្មីៗនេះ អង្គការសុខភាពពិភពលោក(WHO) បានអះអាងថា ការបញ្ចុះបញ្ចូលឲ្យប្រជាជនព្រមទទួលវ៉ាក់សាំងដោយលើកឡើងពីគុណប្រយោជន៍របស់វ៉ាក់សាំង មានប្រសិទ្ធភាពជាងការបង្ខំ មិនតែប៉ុណ្ណោះ WHO បញ្ជាក់ថា វាអាស្រ័យទៅលើប្រទេសនីមួយៗក្នុងការរៀបចំពីវិធីសាស្ត្រ និងរបៀបនៃការចែកចាយវ៉ាក់សាំងដល់ប្រជាជនខ្លួន

ការលើកឡើងបែបនេះរបស់អង្គការសុខភាពពិភពលោកស្របពេលដែលប្រទេសមួយចំនួនចាប់ផ្តើមទិញ និងត្រៀមចែកចាយវ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន ការបង្ខំឲ្យប្រជាជនទទួលយកវ៉ាក់សាំង ជាជំហានមួយដែលមិនត្រឹមត្រូវ បន្ថែមពីនេះ អង្គការមួយនេះលើកឡើងពីឧទាហរណ៍កន្លងមកដែលបង្ហាញថា ការបង្ខំឲ្យមនុស្សទទួលយកវ៉ាក់សាំង នាំឲ្យមនុស្សកាន់តែប្រឆាំងនឹងវ៉ាក់សាំងខ្លាំងឡើង

បើតាមលោកស្រី Katherine O’Brien នាយកផ្នែកភាពស៊ាំរបស់ WHO ថ្លែងក្នុងសន្និសីទសារព័ត៌មានអនឡាញនៅថ្ងៃទី ធ្នូបានលើកឡើងថា៖«​ខ្ញុំមិនគិតថា វិធានការបង្ខំ ជាទិសដៅដែលត្រូវអនុវត្តឡើយ ជាពិសេសជាមួយវ៉ាក់សាំង​»​ លោកស្រីបន្តថា វាជាការប្រសើរក្នុងការលើកទឹកចិត្ត និងសម្របសម្រួលក្នុងការទទួលយកវ៉ាក់សាំងជាជាងការបង្ខិតបង្ខំ

យ៉ាងណាមិញ លោកស្រី O’Brien លើកឡើងថា អ្នកធ្វើការនៅមន្ទីរពេទ្យត្រូវបានលើកទឹកចិត្ត និងអាចនឹងតម្រូវឲ្យចាក់វ៉ាក់សាំងដើម្បីសុវត្ថិភាពបុគ្គលិកឯទៀត ក៏ដូចជាអ្នកជំងឺផងដែរ អ្នកជំនាញរបស់ WHO រូបនេះ ក៏ទទួលស្គាល់ផងដែរថា ការបញ្ចុះបញ្ចូលឲ្យសាធារណៈជនមួយចំនួនទទួលយកវ៉ាក់សាំងគឺជារឿងលំបាក

ចំណែកប្រធានផ្នែកិច្ចការអាសន្នរបស់ WHO លោកវេជ្ជបណ្ឌិត Michael Ryan បានលើកឡើងថា វាជាការប្រសើរសម្រាប់ WHO ក្នុងការបង្ហាញទិន្ន័យ ក៏ដូចជាផលប្រយោជន៍របស់វ៉ាក់សាំង ដើម្បីឲ្យបុគ្គលនីមួយៗធ្វើការសម្រេចចិត្ត យ៉ាងណាក្តី លោកអះអាងថា ក្នុងស្ថានការណ៍មួយចំនួន ការចាក់វ៉ាក់សាំង ជាអំពើដែលមានការទទួលខុសត្រូវ

ដោយឡែកអគ្គនាយក​WHO លោក Tedros Adhanom Ghebreyesus ចំពោះអាទិភាពក្នុងការទទួលបានវ៉ាក់សាំងវិញ ក៏បាននិយាយថាបុគ្គលិកសុខាភិបាល ជាអាទិភាពខ្ពស់ដំបូងបង្អស់ រួចបន្តមកមនុស្សដែលប្រឈមទៅនឹងការឆ្លង ស្លាប់ដោយសារតែអាយុពួកគេលោក Tedros អះអាងថា ការធ្វើបែបនេះនឹងជួយសម្រាលបន្ទុកប្រព័ន្ធសុខាភិបាល ចំណែកក្រុមមនុស្សបន្ទាប់គួរតែជាអ្នកមានជំងឺរ៉ាំរ៉ៃ និងក្រុមមនុស្សប្រឈមមុខឯទៀត

ជុំវិញនឹងបញ្ហានេះដែរ WHO អះអាងថា ខ្លួនកំពុងពិនិត្យមើលបេក្ខភាពវ៉ាក់សាំងជាច្រើន ដែលក្នុងនេះ៥១កំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តលើមនុស្ស ហើយ១៣ផ្សេងទៀតឈានដល់ដំណាក់កាលធ្វើតេស្តទ្រង់ទ្រាយធំបន្ថែមពីនេះ វ៉ាក់សាំងចំនួន១៦៣ផ្សេងទៀត កំពុងត្រូវបានអភិវឌ្ឍនៅដំណាក់ដំបូងៗ

គួរបញ្ជាក់ថាចំពោះថវិកាសម្រាប់ការព្យាបាល ធ្វើតេស្ត ន្លឿការអភិវឌ្ឍវ៉ាក់សាំង និងទិញវ៉ាក់សាំងក្រោមយន្តការ​ACT-Accelerator វិញ WHO អះអាងថាខ្លួ ត្រូវការទឹកប្រាក់,ពាន់លានដុល្លារជាបន្ទាន់ និង២៣,ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១៕ដោយ៖ស តារា

 


ចែករំលែក៖