ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបន្ថែម៖ រដ្ឋបាលខេត្តកណ្ដាល បញ្ជាក់ពីការសម្រេចផ្អាកបណ្ដោះអាសន្នទីតាំងបរិវេណវត្តវិហារត្រាញ់ ខណៈប្រជាពលរដ្ឋ ម្នាក់ តេស្តឃើញ វិជ្ជមានវីរុសកូវីដ-១៩

ចែករំលែក៖

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល សម្រេចផ្អាកបណ្ដោះអាសន្នទីតាំងបរិវេណវត្តវិហារត្រាញ់ ស្ថិតនៅភូមិព្រែកស្លែង និងផ្សារបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោយពេល ប្រជាពលរដ្ឋ ម្នាក់ តេស្តឃើញ វិជ្ជមានវីរុសកូវីដ-១៩។

យោង សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។ -តម្រូវការចាំបាច់របស់រដ្ឋបាលខេត្តកណ្តាល។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ សូមជម្រាបជូន លោកអភិបាលស្រុក ជ្រាបថា ដោយយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានបង្ហាញថា មានប្រជា ពលរដ្ឋចំនួន ០១នាក់ ដែលមានទីលំនៅអចិន្ត្រៃយ៍នៅភ្នំពេញ ហើយគាត់មកលេងផ្ទះកំណើតនៅភូមិពន់ចាន ឃុំ ព្រែកស្លែង លទ្ធផលធ្វើតេស្តយកវត្ថុសំណាកផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានវិជ្ជមានវីរុសកូវីដ-១៩។ ដោយព្រះសង្ឃគង់នៅវត្តវិហារត្រាញ់ ក្រុមគ្រួសារ និងសាច់ញាតិ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល។ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ រីករាលដាលចូលទៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមធ្វើការណែនាំបន្ថែម ដូចខាងក្រោម៖

១. ត្រូវបានផ្អាកជាបណ្តោះអាសន្ន៖
ការចេញ-ចូល និងធ្វើពិធីសាសនាផ្សេងៗក្នុងទីអារាមវត្តវិហារត្រាញ់ ការទំនាក់ទំនងដោយផ្ទាល់ជាមួយព្រះសង្ឃ

ការប្រកបអាជីវកម្មរបស់អាជីវករលក់ដូរទំនិញគ្រប់ប្រភេទ ស្ថិតនៅផ្សារបឹងខ្យាង ឃុំបឹងខ្យាង ការដាក់ឱ្យដំណើរការទីតាំងទាំងពីរខាងលើ រដ្ឋបាលខេត្តនឹងជូនដំណឹងនាពេលក្រោយ។
២. រដ្ឋបាលស្រុកកណ្តាលស្ទឹង ត្រូវយកចិត្តទុកដាក់ ណែនាំបន្ថែមដល់ ព្រះសង្ឃ មន្ត្រីរាជការ អាជីវករ និង ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យពង្រឹង និងលើកកម្ពស់ការការពារ ការបង្ការ ការឆ្លងជាយថាហេតុនូវវីរុស កូវីដ-១៩ ដូចជា ៖ ការវាស់កំដៅ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬដែល។ រៀបចំទីតាំងឈរ ឬអង្គុយ ដោយរក្សាគម្លាតសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ។

អាស្រ័យហេតុនេះ សូម លោកអភិបាលស្រុកជ្រាប និងចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖